នាព្រឹកថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា គ.ស.២០២៤ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្រ្តីជំនាញជាន់ខ្ពស់ មន្រ្តីជំនាញនៃ អ.គ.ហ បានរៀបចំកិច្ចប្រជុំ ជាមួយនឹងគណៈប្រតិភូរបស់ក្រសួង ស្ថាប័នក្នុងវិស័យយុត្តិធម៌ ដឹកនាំឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌ និងឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃវិស័យយុត្តិធម៌ ដើម្បីពិភាក្សាត្រៀមរៀបចំសិក្ខាសាលាស្តីពី ""កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគាំទ្រដល់វិស័យយុត្តិធម៌និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌"។